កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងអ្នកគ្រូបានរៀបចំកម្មវិធីបំណិនជីវិត ឡុកឡាក់សាច់គោ មាន់ដុកកូកា និងឆាត្រកួនគ្រឿងក្នុងមាន់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង សម្រាប់សិស្សថ្នាក់ទី១០បង្រៀនដោយអ្នកគ្រូ កាន់ ចរិយា។ ការរៀបចំឡើង អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបធ្វើឡុកឡាក់សាច់គោ មាន់ដុកកូកា និងឆាត្រកួនគ្រឿងក្នុងមាន់ ទៅកាន់ប្អូនៗ ហើយសិស្សានុសិស្សបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតនេះផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។ សកម្មភាពបំណិនជីវិត
Category: បំណិនជីវិត