អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី៖
ក្រោមប្រធានបទ “របាំខ្មែរ”
អត្ថបទដោយ : ហេង សុវណ្ណារិទ្ធ
#MJQE #American Intercon School
របាំ គឺជាចង្វាក់មួយបែបដែលគេរាំតាមក្បាច់។ របាំខ្មែរមានបីប្រភេទគឺ របាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។
១. របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យចំណាស់ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកម្រិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈទស្សនីយភាពនៅកម្ពុជា។ ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយអ្នកសម្តែងតួអង្គមានបួនគឺ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំមានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែលសម្តែងដោយប្រុសៗ។ ក្រោយមកដោយមានការវិវត្តរបស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។ របាំនេះមានដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខឡា និងរបាំសុវណ្ណមច្ឆា ជាដើម។ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃអង្គការយូនីស្កូ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣។
២. របាំប្រពៃណីខ្មែរ ជារបាំឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ របាំនេះមានចំនួន៤០ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិន របាំបេះក្រវាញ… ជាដើម។
៣. របាំប្រជាប្រិយខ្មែរ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស។ របាំនេះមានដូចជា រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ជាដើម។
«យើងនៅតែប្រកាន់ខ្ជាប់នូវក្តីសង្ឃឹម ជំនឿ និងការប្តេជ្ញាចិត្តរបស់យើង ដើម្បីធ្វើឱ្យថ្ងៃស្អែកប្រសើរជាង ថ្ងៃនេះ»
ដកស្រង់ចេញពី៖
https://km.wikipedia.org/
https://khmer.voanews.com/