ផ្នែកធនធានមនុស្ស

ដោយសារភាពរីកចម្រើន ភាពជោគជ័យ និងតម្រូវការចាំបាច់របស់ស្ថាប័នអប់រំដែលកំពុងនាំមុខគេនៅព្រះរាជាណាចក្រកម្ពុជា ទាំងផ្នែកគុណភាព វិន័យ និងសេវាកម្មល្អ ដូច្នេះផ្នែកធនធានមនុស្សបានបង្កើតឡើងក្រោមចក្ខុវិស័យ ដើម្បីបម្រើការងារជាដៃគូយុទ្ធសាស្ត្រ សេនាធិការ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព សីលធម៌  គុណធម៌  សេវាកម្ម ព្រមទាំងមានសុទិដ្ឋិនិយមចំពោះក្រុមហ៊ុន សហគមន៍ និងប្រទេសជាតិ។

បេសកកម្មចម្បងរបស់ផ្នែកធនធានមនុស្ស គឺមានតួនាទីផ្តល់នូវសេវាកម្មជាដៃគូយុទ្ធសាស្ត្រក្នុងការជ្រើសរើសបុគ្គលិក  បណ្តុះបណ្តាលសមត្ថភាព  ជំរុញលទ្ធផលការងារ  ផ្តល់ការតបស្នង  និងលើកទឹកចិត្ត។ លើសពីនេះទៅទៀត ផ្នែកធនធានមនុស្ស ជាដៃគូបង្កើតវប្បធម៌ស្ថាប័ន  ការផ្លាស់ប្តូរមនុស្ស  ការដោះស្រាយវិវាទការងារ និងទំនាក់ទំនងស្ថាប័នសាធារណៈ ដោយគោរពតាមច្បាប់របស់ស្ថាប័ន និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីសម្រេចបានតាមចក្ខុវិស័យ និងបេសកកម្មខាងលើ ផ្នែកធនធានមនុស្សបានបំពេញភារកិច្ច និងផ្តល់សេវាកម្មដូចជា៖

  • ការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពមកបំពេញការងារតាមតម្រូវការរបស់ស្ថាប័ន
  • ការការពារសំណង និងអត្ថប្រយោជន៍រវាងបុគ្គលិក និងស្ថាប័ន
  • ការទំនាក់ទំនងជាមួយស្ថាប័នសាធារណៈដែលស្របតាមច្បាប់ការងារ
  • ការគ្រប់គ្រងលទ្ធផលការងារបុគ្គលិកស្របតាមបទដ្ឋាននៃការវាយតម្លៃសមត្ថភាពការងារតាម ផ្នែកនីមួយៗ
  • ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិកតាមតម្រូវការចាំបាច់របស់ផ្នែកនីមួយៗ
  • មជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារ (CPPC) បានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់ឱកាសការងារដល់សិស្ស និស្សិត ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា ដើម្បីអនុវត្តផ្ទាល់លើជំនាញសិក្សារបស់ខ្លួន និងបង្កើនបទពិសោធន៍ការងារជាក់ស្តែង ដែលពួកគេត្រូវការជាចាំបាច់សម្រាប់អាជីពនាពេលអនាគត។

ឱកាសការងារសូមចុច MJQJobs រួចលោកអ្នកនឹងត្រូវបានបញ្ជូនទៅកាន់គេហទំព័រការងាររបស់យើង។

បេក្ខជនដែលមានបំណងចង់បម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

សូមភ្ជាប់មកជាមួយនូវលិខិតសុំការងារធ្វើ (Cover Letter) (សាលាពុំមានលក់ពាក្យសុំការងារទេ ដូចនេះបេក្ខជន បេក្ខនារីត្រូវរៀបចំឯកសារដោយខ្លួនឯង) ប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 ចំនួន 2សន្លឹក ហើយបេក្ខជន ឬបេក្ខនារីទាំងអស់ ត្រូវដាក់ពាក្យសុំការងារនៅអគារលេខ 140 & 210 មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ។ លេខទូរសព្ទ : (855)12 797 939/ 11 388 868; ទូរសារ :  (855)23 999 930

អ៊ីម៉ែល: info@aistkinfo@aii.edu.khinfo@mjqeducation.edu.kh;
គេហទំព័រ: www.aistkwww.aii.edu.khwww.mjqeducation.edu.kh