ផ្នែករដ្ឋបាល បានផ្ដល់នូវហេដ្ឋារចនាសម្ពន្ធរដ្ឋបាលដែលជាតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីបំពេញនូវបេសកកម្មស្នូលរបស់ខ្លួន។ ផ្នែកនេះថែមទាំងបានផ្តល់ជូននូវ សេវារដ្ឋបាលយ៉ាងទូលំទូលាយផងដែរទៅឱ្យលោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ផ្នែកនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងផ្តល់ជូននូវសេវាកម្មរបស់ខ្លួនឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ផ្នែក រដ្ឋបាលគ្របដណ្ដប់ការិយាល័យចំនួនបី ដែលបានរាយនាម និងរៀបរាប់ដូចខាងក្រោម។ សូមទំនាក់ទំនងមកការិយាល័យជំនាញនីមួយៗ ប្រសិនបើលោកអ្នកមានតម្រូវការចាំបាច់ណាមួយ។
- ការិយាល័យរដ្ឋបាល
- ការិយាល័យផ្តល់ព័ត៌មាន
- បណ្ណសារដ្ឋាន
១. ការិយាល័យរដ្ឋបាល
ការិយាល័យរដ្ឋបាល ដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្ដុំ និងផ្ដល់សេវាកម្មរដ្ឋបាល ដើម្បីបំពេញតម្រូវការរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្អូនៗសិស្សានុសិស្សទាំងអស់។ ខាងក្រោមនេះជាសេវាកម្មផ្តល់ដោយការិយាល័យរដ្ឋបាល៖
- ការបញ្ជាក់ព្រឹត្តិបត្រពិន្ទុ
- ការបញ្ជាក់ការសិក្សា
- ការបញ្ជាក់កិរិយាមារយាទ
- ការបញ្ជាក់អវត្តមាន
- កាលវិភាគសិក្សា
- កាលវិភាគប្រឡង
- បញ្ជីវត្តមានសិស្ស
- ដកវិញ្ញាបនបត្រ និងសេវាកម្មជាច្រើនទៀតទៅតាមតម្រូវការ។
សូមទំនាក់ទំនងមកកាន់ការិយាល័យយើងខ្ញុំតាមរយៈទូរសព្ទ សារអេឡិចត្រូនិក ឬអញ្ជើញមកកាន់ការិយាល័យដោយផ្ទាល់។
** ម៉ោងធ្វើការ
- ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
០៧:៣០ ព្រឹក – ០៦:០០ ល្ងាច
- ថ្ងៃសៅរ៍
០៧:៣០ ព្រឹក – ០៥:៣០ ល្ងាច
- លេខទូរសព្ទ : (៨៥៥)១៧ ៧៨៩ ៧២៧ / (៨៥៥) ៩៩ ៧១៧ ៦៧៧ សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល)
– (៨៥៥) ៧៧ ២៣៥ ៥៥០ (សាខាទួលគោក)
– (៨៥៥) ៩២ ៦៦៦ ៨៤៥ (សាខាចាក់អង្រែ)
សារអេឡិចត្រូនិក : admin_dep@aii.edu.kh
២. ការិយាល័យផ្តល់ព័ត៌មាន
ការិយាល័យផ្តល់ព័ត៌មាន ជាកន្លែងដែលផ្ដល់សេវាកម្មផ្ដល់ព័ត៌មានអំពីការសិក្សាជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលមានបំណងចង់សិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ បុគ្គលិកយើងខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់សេវាកម្មជូនលោកអ្នកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ សូមលោកអ្នកទាក់ទងសួរព័ត៌មានតាមរយៈទូរសព្ទ សារអេឡិចត្រូនិក ឬអញ្ជើញមកការិយាល័យយើងខ្ញុំផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត និងការណែនាំអំពីការសិក្សា។
** ម៉ោងធ្វើការ
- ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
០៧:៣០ ព្រឹក – ១២:០០ ថ្ងៃត្រង់
១:០០ រសៀល – ០៦:០០ ល្ងាច
- ថ្ងៃសៅរ៍
០៧:៣០ ព្រឹក – ១២:០០ ថ្ងៃត្រង់
១:០០ រសៀល – ០៥:៣០ ល្ងាច
- លេខទូរសព្ទ : (៨៥៥)២៣ ២២៣ ២៩៥/ (៨៥៥) ២៣ ២២១ ២២២/ (៨៥៥) ១១ ៣៨៨ ៨៦៨ / (៨៥៥) ៩៣ ២១៧ ២១៧ សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល)
- លេខទូរសព្ទ : (៨៥៥)២៣ ៩៥៩ ៦៦៦/ (៨៥៥) ៧៧ ២១៧ ៧០០ (សាខាទួលគោក)
- លេខទូរសព្ទ : (៨៥៥)២៣ ៩៦០ ៩៩៩/ (៨៥៥) ២៣ ៩៦០ ៣៣៣ / (៨៥៥) ៩២ ៦៦៦ ៧០៦ (សាខាចាក់អង្រែ)
សារអេឡិចត្រូនិក : info@aii.edu.kh, info@ais.edu.kh
វែបសាយ : www.aii.edu.kh , www.ais.edu.kh
គេហទំព័រហ្វេសប៊ុក : www.facebook.com/aii.miqeducation,
www.facebook.com/ais.mjqeducation
៣. បណ្ណសារដ្ឋាន
បណ្ណសារដ្ឋាន គឺជាទីកន្លែងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រ។ បណ្ណសារដ្ឋានមានតួនាទី ប្រមូល គ្រប់គ្រង អភិរក្ស និងចងក្រងឯកសារឱ្យមានសណ្ដាប់ធ្នាប់ និងមានភាពងាយស្រួលក្នុងការស្វែងរក ក្នុងពេលចាំបាច់។ លិខិតស្នាមដែលមានតម្លៃសម្រាប់ទុកជាប្រវត្តិសាស្ត្រ រួមមានឯកសាររដ្ឋបាល សេចក្ដីជូនដំណឹង កំណត់ចំណាំ សេចក្ដីរំឭកព័ត៌មាន រូបថត លិខិតអញ្ជើញ និងមានលិខិតស្នាមជាច្រើនប្រភេទទៀត។