កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សានុសិស្សទៅចូលរួមពិធីបើកការតំាងពិព័រណ៍​ការសិក្សានៅប្រទេសម៉ាទ្បេស៊ី និងឱកាសការងារ  ឆ្នាំ២០១៨ សម្រាប់កម្ពុជា ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ​ក្រសួងអប់រំម៉ាឡេស៊ី ក្នុង​គោល​បំណង​​បង្កើនកិច្ចសហការ​ប្រតិបត្តិការ​ និង​រឹត​បន្តឹង​ទំនាក់ទំនង​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និងប្រទេស​ម៉ាទ្បេស៊ី ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកំណើនសេដ្ឋកិ​ច្ច​នៃប្រទេសទាំងពីរ និង​ដើម្បី​ជំរុញ​ការ​ចល័ត​និស្សិត ការផ្លាស់ប្តូរបុគ្គលិក និងការធ្វើគម្រោងស្រាវជ្រាវរួមគ្នា ព្រមទាំង​ចែករំលែកព័ត៌មានដល់និស្សិតកម្ពុជាអំពីការសិក្សានៅម៉ាទ្បេស៊ី ក៏​ដូច​ជាឱកាសការងារនៅក្នុងក្រុមហ៊ុនម៉ាទ្បេស៊ីដែល​​កំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ។​ ពិធី​បើក​ការ​តាំង​ពិព័រណ៍​សិក្សា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព  ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុ​រដ្ឋ​លេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត Rujhan Mustafa នាយក​ប្រតិបត្តិ​ EMGS នៃក្រសួងអប់រំម៉ាទ្បេស៊ី និង​ឯកឧត្តម RuzaimiMohamad អនុប្រធានបេសកកម្មនៃស្ថានទូតម៉ាទ្បេស៊ីប្រចាំកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។