កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ សាសារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីអបអរសាទរ និងប្រគល់បណ្ណសរសើរ ព្រមទាំងរង្វាន់មានដូចជា កុំព្យូរទ័រ មេដាយមាស និងកាដូអនុស្សាវរីយ៍ ដល់សិស្សនិទ្ទេសAទាំង២៣រូប ដែលបានទទួលជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧ – ២០១៨ សាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ សាសារៀន អន្តរទ្វីប អាមេរិកាំង ពីមួយឆ្នាំទៅមួយឆ្នាំសិស្សានុសិស្សឆ្នើមជាប់និទ្ទេស A របស់សាលារៀន អន្តរទ្វីប អាមេរិកាំង កើនឡើងជាលំដាប់ ពោល ចាប់ពី១នាក់ ៣នាក់ ៥នាក់ ៧នាក់ ហើយឆ្នាំមុនកើនដល់១៦នាក់ និងឆ្នាំ២០១៨នេះ កើនដល់២៣នាក់។ កម្មវិធីនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងពីវេជ្ជបណ្ឌិត គួច ម៉េងលី ចំពោះការខំប្រឹងពេញមួយឆ្នាំសិក្សារបស់ប្អូនៗ ដែលការខំប្រឹងទាំងនេះ មិនមែនមកពីភ័ពព្រេងសំណាងទេ គឺបានមកពីការខំប្រឹង និងការចូលរួមរបស់លោកគ្រូ អ្នកគ្រូ។ អ្នកស្រីថន ធីនី ជាម្តាយរបស់យុវតី ជា ស្រីនា ដែលបានមកអបអរសាទរកូនក្នុងថ្ងៃសាលាផ្តល់ប័ណ្ណសរសើរ បានឱ្យដឹងថានៅថ្ងៃនេះ អ្នកស្រីរំភើបស្ទើតែស្រក់ទឹកភ្នែកដែលឃើញកូនទទួលបានជោគជ័យដូចការរំពឹងទុក ខណៈដែលកូនរបស់អ្នកស្រី ខំប្រឹងរៀនទាំងយប់ទាំងថ្ងៃដើម្បីទទួលបានលទ្ធផលល្អ។ អ្នកស្រី ក៏អរគុណដល់សាលារៀន អន្តរទ្វីប អាមេរិកាំង លោកគ្រូ អ្នកគ្រូ ដែលបណ្តុះបណ្តាលកូនអ្នកស្រី ឱ្យក្លាយជាសិស្សពូកែ។ អត្ថបទ ដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
Category: ផ្សេងៗ