កាលពីថ្ងៃ២២ ខែកញ្ញា ឆ្នំា២០១៨ កន្លងទៅនេះ គណៈកម្មកាសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី៩ និងទី១២ ឆ្នាំសិក្សា២០១៧-២០១៨ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ កម្មវិធីនេះបានធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមវត្តមាន លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង។ ការប្រគល់វិញ្ញាបនបត្របានប្រព្រឹត្តិយ៉ាងអធិកអធមដោយមានការចូលរួមពីសិស្សានុសិស្ស និងអ្នកអាណាព្យាលសិស្សយ៉ាងច្រើនកុះករផងដែរ។លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានបានសរសើរសិស្សានុសិស្សមួយជំនាន់ទៅមួយជំនាន់ពិតជាពូកែ ពោរពេញដោយទេពកោសល្យ មានភាពឈ្លាសវៃ យល់ដឹងពីបច្ចេកវិទ្យាបានខ្ពស់ និងមានចំណេះដឹងកាន់តែច្រើន និងអរគុណដល់អ្នកអាណាព្យាបាលសិស្សដែលបានទុកចិត្តគុណភាពអប់រំ និងបញ្ជូនកូនមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ប៉ុន្តែទទឹមនិងនេះលោកឧកញ៉ាក៏បានលើកទឹកចិត្តដល់អ្នកធ្លាក់បាក់ឌុបទាំងអស់ កុំបាក់ទឹកចិត្ត ព្រោះការធ្លាក់បាក់ឌុប មិនមែនជាការកំណត់ជីវិតមនុស្សម្នាក់ៗនោះទេ អ្នកប្រឡងធ្លាក់ខ្លះក៏អាចក្លាយជាសេដ្ឋីបានដែរ។ លោកលើកទឹកចិត្តឱ្យពួកគេបន្តរៀនបរិញ្ញាបត្ររងនៅមហាវិទ្យាល័យ ឬរៀនជំនាញបច្ចេកទេស ព្រោះអ្នកចេះជំនាញបច្ចេកទេស គឺជាមនុស្សដែលទីផ្សារការងារត្រូវការខ្លាំងទាំងបច្ចុប្បន្ន និងអនាគត។
Category: ផ្សេងៗ