នៅព្រឹកថ្ងៃទី0៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង និងសាលារៀន លីតថល ឃីងឌឹម បាននិមន្តព្រះសង្ឃចំនួន៩អង្គ រៀបចំប្រារព្ធពិធីបង្សុកូល រាប់បាត្រ និងសូត្រមន្តរំដោះគ្រោះ ដើម្បីដំឡើងរាសី និងទទួលបានសិរីមង្គលក្នុងឱកាសឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ ជូនដល់ស្ថាប័ន លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ក្រោមអធិបតីភាពលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តែងតែរៀបចំប្រារព្ធពិធីបង្សុកូល សូត្រមន្តដំឡើងរាសីសិរីមង្គល និងរាប់បាត្រឡើងនៅសាលារៀងរាល់ឆ្នាំនៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ គឺក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមបែបព្រះពុទ្ធសាសនា ដើម្បីប្រោះព្រំបួងសួងដំឡើងរាសីសុំពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការកើតមានដល់ស្ថាប័ន លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនាឱកាសឆ្នាំថ្មី ហើយជម្នះគ្រប់ឧបសគ្គ និងជៀសចាកឆ្ងាយពីឧបទ្រពទាំងពួងកុំបីឃ្លៀងឃ្លាតឡើយ។
Category: ផ្សេងៗ