កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ លោកនាយកចាងហ្វាង ជាង ប៊ុនលី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានប្រគល់បណ្ណសរសើរសិស្សស្ម័គ្រចិត្តប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ដែលសិស្សានុសិស្សទំាងនោះឆ្លៀតពេលក្រៅពីការសិក្សាដើម្បីធ្វើការងារស្ម័គ្រចិត្តនៅក្នុងសាលា និងការងារក្នុងសង្គមយ៉ាងសកម្ម។ យុវជនស្ម័គ្រចិត្ត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអភិវឌ្ឍខ្លួន និងប្រទេសជាតិ ហើយមិនប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់។ ថ្វីត្បិតការងារស្ម័គ្រចិត្តនេះជាការងារដែលយុវជនចំណាយកម្លាំងកាយ កម្លាំងចិត្ត ទំាងពេលវេលា និងធ្វើសកម្មភាពដើម្បីប្រយោជន៍សម្រាប់សាលា សហគមន៍ និងប្រទេសជាតិផងដែរ។ សកម្មភាពពិធីប្រគល់បណ្ណសរសើរសិស្សស្ម័គ្រចិត្ត
Category: ផ្សេងៗ