កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ លោកគ្រូ ពួច ភារម្យ បានដឹកនាំសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ធ្វើពិសោធន៍លើមុខវិជ្ជា រូបវិទ្យា ស្តីអំពីសម្ពាធនៃសន្ទនីយស្តាទិច ។ ការធ្វើពិសោធន៍នេះដើម្បីឱ្យសិស្សអាចពិពណ៌នាអំពីឥទ្ធិពលលើសម្ពាធ ស្វែងយល់រូបមន្តសម្រាប់ សន្ទនីយស្តាទិចនៃអង្គធាតុរាវ ពាក់ព័ន្ធនឹងប៉ារ៉ាម៉ែត្រផ្សេងៗដោយដង់ស៊ីតេអង្គធាតុរាវមានការប្រែប្រួល ឬខុសគ្នា។ ជាលទ្ធផលពីកាពិសោធន៍នេះសិស្សទទួលបាន ចំណេះដឹង ចំណេះធ្វើ និងបំណិន ជាពិសេសសិស្សរៀនទ្រឹស្តីហើយយល់កាន់តែច្បាស់ថែមទៀតអំពីសម្ពាធនៃសន្ទនីយស្តាទិច ពីព្រោះនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងបង្រៀនទ្រឹស្តីផ្សាជ្ជាប់ទៅនឹងការអនុវត្ថផ្ទាល់។
Category: វិទ្យាល័យ