កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងនោះបានរៀបចំសកម្មភាពពិសោធន៍ស្ដីពី វត្ថុលិច និងអណ្ដែតសម្រាប់ថ្នាក់មត្តេយ្យសិក្សា។សិស្សតូចៗនៅ AIS ស្ទើរតែទាំងអស់សុទ្ធសឹងជាអ្នកពូកែ ហ៊ាន ក្លាហាន និងឈ្លាសវៃ ហើយសកម្មភាពនៃការពិសោធន៍នេះ គឺពួកគេបានស្គាល់វត្ថុនានាដែលបានបង្ហាញ ហើយដឹងថាវត្ថុណាលិច វត្ថុណាអណ្ដែតថែមទៀត។ យើងសង្កេតឃើញថាសិស្សានុសិស្សមានភាពក្លាហ៊ាន ពូកែ និងឆ្លាតបែបនេះ ក៏អាចបណ្ដាលមកពីមជ្ឈដ្ឋាននៅជុំវិញខ្លួនពួកគេផងដែរ ពិសេសនោះអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាជាដើម។ រាល់សកម្មភាពនៃការពិសោធន៍ គឺមានសារៈសំខាន់ដល់កុមារតូចៗ ព្រោះធ្វើឲ្យគេស្គាល់ពីឧបករណ៍ ចេះសង្កេត និងបង្កើនសមត្ថភាពឈ្លាសវៃពួកគេឲ្យកាន់តែពូកែ និង សិស្សានុសិស្សបានចោទសំណួរទៅកាន់អ្នកគ្រូ។
Category: បំណិនជីវិត