កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០២ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការ និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សានុសិស្សទៅចូលរួមកម្មវិធីមហោស្រពជាតិលើកទី៤ នៅកម្ពុជាស្តីពី វិទ្យាសាស្រ្ត និងវិស្វកម្ម ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយអង្គការ ស្ទែមកម្ពុជា បណ្តាស្ថានទូត ដៃគូស្ថាប័ន និងវិស័សឯកជន នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្នុងគោលបំណងជំរុញ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ សាធារណជន គ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើជំនាញស្ទែម។
Category: ផ្សេងៗ