កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ អាន វិជ្ជរ៉ាបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀល ពិសោធមុខវិជ្ជាគីមីវិទ្យា ស្តីពីស៊េរីសកម្មភាពគីមី នៅបន្ទប់ពិសោធ អគារ គួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ក្នុងការពិសោធ អ្នកគ្រូបានបង្ហាញពីចំណុចសំខាន់ៗនៃមេរៀនដល់សិស្សានុសិស្សឱ្យបានដឹងស៊េរីសកម្មភាពគីមី ដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់ពីទ្រឹស្ដីខ្លឹមសារសំខាន់ៗនៃមេរៀន និងការអនុវត្តផ្សាភ្ជាប់នឹងមេរៀនដែលសិស្សានុសិស្សកំពុងសិក្សា។ បន្ថែមពីនេះ អ្នកគ្រូក៏បានឱ្យសិស្សានុសិស្សធ្វើការអនុវត្តពិសោធ ដោយផ្ទាល់លើការស៊េរីសកម្មភាពគីមីដើម្បីឱ្យសិស្សានុសិស្សកាន់តែយល់ច្បាស់លើមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។