ការពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ លោកគ្រូ ឡុង ផន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៨ ទៅធ្វើការពិសោធន៍ ស្តីអំពី រង្វាស់អាំងតង់ស៊ីតេកម្លាំងកកិត។
សិស្សថ្នាក់ទី៨ មានការយកចិត្តទុកដាក់ និងមានចំណាប់អារម្មណ៍ក្នុងស្វែងយល់បន្ថែមទៅលើមេរៀនក្នុងកុំឡុងពេលធ្វើពិសោធន៌ដែលមានប្រធានបទ រង្វាស់អាំងតង់ស៊ីតេកម្លាំងកកិត គឺដើម្បីអនុវត្តឱ្យបានច្បាស់លាស់ដើម្បីឱ្យការសិក្សារបស់សិស្សរីកចម្រើន ការយល់មេរៀនកាន់តែច្បាស់នាពេលបច្ចុប្បន្ន និងជោគជ័យនៅថ្ងៃអនាគត។