កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសហការជាមួយជាមួយនឹងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានរៀបចំ សិក្ខាសាល ស្តីអំពី របៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ និងលំហាត់ពន្លត់អគ្គីភ័យដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ជាច្រើននាក់ នៅសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ វាគ្មិន គឺឧត្តមសេនីយ៍ត្រី សឿ រិទ្ធី អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ។ វាគ្មិន បានប្រាប់ពីមូលហេតុដែលបង្ករឱ្យមានអគ្គីភ័យ សញ្ញាណនៃចំហេះ បង្ហាញឱ្យស្គាល់បំពង់ និងប្រភេទបំពង់ពន្លត់អគ្គីភ័យ ហើយចុងក្រោយប្រាប់វិធីពន្លត់អគ្គីភ័យ និងវិធីពន្លត់អគ្គីភ័យដោយប្រើបំពង់ពន្លត់អគ្គីភ័យ ព្រមទាំងមានលំហាត់ពន្លត់អគ្គីភ័យ ទៅដល់បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឱ្យកាន់តែយល់ច្បាស់ និងអនុវត្តក្នុងការពន្លត់អគ្គីភ័យកាន់មានប្រសិទ្ធភាព។ សកម្មភាពក្នុងសិក្ខាសាលា និងលំហាត់ពន្លត់អគ្គីភ័យផ្សេងៗ
Category: ផ្សេងៗ