នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ។ ទិវាកុមារអន្តរជាតិ គេតែងប្រារព្ធនៅថ្ងៃទី១ ខែមិថុនា នៅទូទាំងពិភពលោក ហើយសាលារៀន អន្តរទ្វីប អាមេរិកាំងយកថ្ងៃនេះមកប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាជំនួសថ្ងៃទី១ ខែមិថុនា ព្រោះជាថ្ងៃឈប់សម្រាក។ ទិវានេះដើម្បីឱ្យកុមារដឹងនូវសិទ្ធសេរីភាពរួមមាន សិទ្ធិរស់រាន សិទ្ធិគាំពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិចូលរួម។ កុមារបានសម្តែងសកម្មភាពមួយចំនួនមានដូចជា ចម្រៀង កាយវិការ ចង្វាក់រាំ ការដើរបង្ហាញម៉ូត និងសម្តែងរឿងខ្លីដែលឆ្លុះបញ្ចំងពីទិវាប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា។
Categories: ក្រោមមតេ្តយ្យ-មតេ្តយ្យសិក្សា, បឋមសិក្សា