កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកគ្រូ សៅ សេរីរ័ត្ន គ្រូទទួលបន្ទុកថ្នាក់ក្រោមមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សក្រោមមត្តេយ្យសិក្សាធ្វើសកម្មភាពក្រៅថ្នាក់ដោយអានរឿននិទានឱ្យសិស្សស្តាប់។ ក្នុងការអានរឿននិទានឱ្យសិស្សស្តាប់គឺដើម្បីបណ្តុះផ្នត់គំនិតកូនសិស្សឱស្រឡាញ់ក្នុងការអានសៀវភៅតាំងពីតូចទៅ ហើយម៉្យាងទៀតក្នុងកុំឡុងពេលអានអ្នកគ្រូបានប្រើសំណួរ ឬគំនិតបំផុសឱ្យសិស្សហាត់ឆ្លើយសំណួរ និងចេះវិភាគខ្លឹមសាររឿននិទានបានយ៉ាងក្បោះក្បាយ ហើយមានភាពរីករាយក្នុងការស្តាប់រឿងនិទានយ៉ាងយកចិត្តទុកដាក់។
Category: បំណិនជីវិត