កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េង លីជេ. គួច លើកទី៥ វគ្គផ្តាច់ព្រ័ត សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើននាក់នៅសាលប្រជុំ សូវ ហុងគុយ នៃអគារ លីម គីមណយ សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ ម៉េងលី ជេ. គួច នេះ ត្រូវបានរៀបចំឡើងយ៉ាងសុក្រឹតបំផុតដោយតម្រូវឱ្យប្អូនៗបេក្ខជនទាំងអស់បញ្ចេញកម្លាំងបញ្ញាស្មារតីដែលមានទំាងប៉ុន្មាន ព្រោះថាការប្រកួតពីមួយជុំទៅមួយជុំមានការលំបាកទាមទារឱ្យប្អូនៗមានការយកចិត្តទុកដាក់។ នៅក្នុងវគ្គនីមួយៗ មានរយៈពេលទៅតាមគណៈកម្មការទាំងអស់បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ហើយនៅវគ្គនីមួយៗនេះផងដែរ ត្រូវបានជម្រុះយកតែអ្នកដែលមានសមត្ថភាពចុងក្រោយចម្រាញ់នៅសល់តែបីក្រុមតែប៉ុណ្ណោះទទួលបានជ័យលាភីក្នុងការប្រកួត។ ក្នុងវគ្គផ្តាច់ព្រ័តនេះបេក្ខជនដែលជាប់ក្នុងវគ្គជម្រុះជុំទី២ ត្រូវប្រកួតបានប្រកួតប្រជែងគ្នាយ៉ាងសកម្ម និងស្វិតស្វាញបំផុតដោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតពីសំណាក់គណៈមេប្រយោគដែលជាលោកគ្រូ អ្នកគ្រូលើមុខវិជ្ជាប្រវត្តិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា។ ទីបំផុតគណៈមេប្រយោគបានរកឃើញបេក្ខជន៣ក្រុម ដែលមានចំណេះដឹង និងសមត្ថភាពលើសគេ ជាពិសេសមានភាពក្លាហាន និងមានទំនុកចិត្តខ្ពស់លើខ្លួនឯងដែលទទួលជ័យលាភីក្នុងប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ លើកទី៥ នេះ មានរាយនាមខាងក្រោម៖
ល.រ. | អត្តលេខ | គោត្តនាម-នាម | ភេទ | ថ្នាក់ | ចំណាត់ថ្នាក់ | |
1 | m4898 | ចាន់ សុខម៉េង | ប | 10D | 1 | |
2 | m4342 | លឹម ឆេងហ៊ុយ | ស | 10D | ||
3 | m4746 | ស៊ីម សុវត្ថិនា | ស | 9B | 2 | |
4 | m5035 | តាំង ប៊ុនសេង | ប | 9B | ||
5 | m4172 | អ៊ុំ ច័ន្ទចរិយា | ស | 10B | 3 | |
6 | m4102 | សុភ័ក្រ វណ្ណវីកា | ស | 10B |
ហើយក្រុមបេក្ខជនដែលមានសមត្ថភាពដណ្ដើមបានជ័យលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនេះ គឺទទួលបានអាហារូបករណ៍សិក្សាឥតបង់ថ្លៃ១០០% មេដាយមាស២ ម្នាក់មួយ បណ្ណសរសើរ២សន្លឹកម្នាក់មួយ និងវត្ថុអនុស្សាវរីយ៍។ រីឯក្រុមលេខ២ ទទួលបានអាហារូបករណ៍៧៥% មេដាយប្រាក់២ បណ្ណសរសើរ២សន្លឹកម្នាក់មួយ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធិ២ម្នាក់មួយ បណ្ណសរសើរ២សន្លឹក ម្នាក់មួយ និងវត្ថុអនុស្សារីយ៍ផងដែរ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជន មានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូមុខតាមមុខវិជ្ជា។