លោក គួច អាឡិច

សមាជិកក្រុមប្រឹក្សាភិបាល
លោក គួច អាឡិច បច្ចុប្បន្នគឺជាសមាជិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។លោកបានចាប់ផ្តើមបម្រើការក្នុងនាមជាអនុប្រធានប្រតិបតិ្តក្រុមហ៊ុនក្នុង
ខែកញ្ញា ឆ្នាំ២០០៩។

មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកបានបង្កើតនិងគ្រប់គ្រងរោងចក្រកាត់ដេរសម្លៀកបំពាក់ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៤ ហើយចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៩ លោកក៏បានបង្កើតអាជីវកម្មចំណីអាហារ និងផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក។
នៅខែ សីហា ឆ្នាំ២០០៦ លោកបានចូលរួមវិនិយោគទុនលើក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាមួយនឹងឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ។ លើសពីនេះ លោកក៏ជាសមាជិកនៃសភាពាណិជ្ជកម្ម កាលីហ្វ័រនីញ៉ា និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មថែមទៀតផង។

លោក គួច អាឡិច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យ បច្ចេកទេសពាណិជ្ជកម្ម (Trade-Technical College) នៅទីក្រុងឡសអេនជឺឡែសរដ្ឋកាលីហ្វ័រនីញ៉ា។ បច្ចុប្បន្ននេះលោកកំពុងតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅ
សកលវិទ្យាល័យ លីម កុកវីង (Limkokwing University)។