ជីវវិទ្យាជាមុខវិជ្ជាស្ថិតនៅក្នុងចំណោមវិទ្យាសាស្រ្ត ហើយគ្រប់មុខវិជ្ជាវិទ្យាសាស្ត្រ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោកគ្រូ អ្នកគ្រូតែងតែបង្រៀនទ្រឹស្តី នឹងផ្សារជ្ជាប់ជាមួយពិសោធន៍លើមុខវិជ្ជាវិទ្យាសាស្រ្តតែងតែទាមទារការធ្វើពិសោធ និងអនុវត្តឱ្យបានច្បាស់លាស់ដើម្បីឱ្យការសិក្សារបស់សិស្សរីកចម្រើន ការយល់មេរៀនកាន់តែច្បាស់នាពេលបច្ចុប្បន្ន និងជោគជ័យនៅថ្ងៃអនាគត។ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ អ្នកគ្រូ មែន ភក្តី បាននាំសិស្សថ្នាក់ទី១២ ធ្វើពិសោធន៍ទៅលើមុខវិជ្ជាជីវវិទ្យាស្តីអំពី ការវះកាត់គ្រាប់ភ្នែកគោ នៅអគារ គួច លៀងហួរ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដើម្បីធ្វើសិស្សានុសិស្សកាន់តែមានការជឿជាក់ និងបង្កើនការចង់ចាំដល់សិស្សកាន់តែមានប្រសិទ្ធភាព សិស្សានុសិស្សមានភាពរីករាយក្នុងការផ្ទៀងផ្ទាត់ពេលរៀនទ្រឹស្តី និងការពិសោធពិតជាត្រូវជាមួយមេរៀន។
Category: ផ្សេងៗ