ជម្រាបសួរ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និង សួស្តីសិស្សានុសិស្សទាំងអស់!
នាងខ្ញុំឈ្មោះ លុក វណ្ណារុណ ជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាម៉ៅសេទុង សូមអរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់កូនៗរបស់លោក លោកស្រី។
ការសិក្សានៅថ្នាក់បឋមសិក្សាគឺជាជំហានថ្មីមួយទៀតបន្ទាប់ពីថ្នាក់មត្តេយ្យសិក្សា ក្នុងការប្រើប្រាស់ពេលវេលាសិក្សារបស់ប្អូនៗដើម្បីពង្រឹងនូវចំណេះដឹងមូលដ្ឋាន ការអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ និងការអភិវឌ្ឍបញ្ញា ស្មារតី កាយសម្បទា អារម្មណ៍ និងទំនាក់ទំនងសង្គមដើម្បីក្លាយជាពលរដ្ឋម្នាក់ដែល ពោរពេញទៅដោយថាមពលនៅក្នុងសង្គម។
ជាការពិតណាស់ក្នុងការកសាងធនធានចំណេះដឹងឱ្យកាន់តែរឹងមាំ លុះត្រាតែមានការជ្រើសរើសប្រភពផ្តល់ចំណេះច្បាស់លាស់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនដំបូងគេដែលបានរៀបចំកម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដែលមានកម្មវិធីសិក្សាច្បាស់លាស់។ ថ្នាក់រៀនបំពាក់ដោយបរិក្ខាទំនើប និងសម្បូរបែប និងមានទីធ្លាធំទូលាយសម្រាប់សិស្សានុសិស្សលេង ដែលប្រកបដោយសុវត្ថិភាព។ លោកគ្រូ អ្នកគ្រូមានបទពិសោធន៍ច្រើនឆ្នាំជាមួយនឹងវិធីសាស្រ្តបង្រៀនល្អ និងជំនាញច្បាស់លាស់ប្រកបដោយការយកចិត្ត ទុកដាក់ខ្ពស់។ សាលាក៏បានបង្កើតនូវកម្មវិធីប្រកួតប្រជែងចំណេះដឹងជាច្រើនសម្រាប់ប្អូនៗដើម្បីបញ្ចេញសមត្ថភាព និងបណ្តុះភាពក្លាហានរបស់ប្អូនៗ។ ក្រៅពីការផ្តល់នូវចំណេះដឹង សាលាក៏មានមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួចដែលយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពរបស់សិស្ស ក៏ដូចជាការផ្តល់សេវាកម្មលើការប្រឹក្សាសុខភាពផងដែរ។ លើសពីនេះ សាលាក៏មានអ្នកប្រឹក្សាសិក្សាសាលាដែលមានជំនាញដើម្បីជួយដល់ប្អូនៗដែលមានបញ្ហាលើការសិក្សា និងបញ្ហាផ្សេងៗ។
ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក លោកស្រីដែលតែងតែមានទំនុកចិត្ត គាំទ្រ និងជ្រើសយកសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់ការសិក្សារបស់កូនៗរបស់លោក លោកស្រី។ នាងខ្ញុំសូមគោរពជូនពរ លោក លោកស្រី និងប្អូនៗឱ្យជួបប្រទះតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។