កាលប្រកួតជ្រើសរើសជើងឯកបាល់បោះពីថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះបេក្ខនារី ដែលជាសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ក្នុងការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកយុវជនក្រោមអាយុ១៨ឆ្នាំ ប្រចាំ២០១៧ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ យកកីឡា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោក សែម ពេជ្រ បានអះអាងថា ការប្រកួតជ្រើសរើសជើងឯកយុវជននេះ គឺមានចំនួន១៨ក្រុម ចូលរួមប្រកួត ហើយក្នុងនោះក្រុមបុរសមាន១២ក្រុម និងក្រុមនារីមាន៦ក្រុម។ លោកបន្ថែមថា ដោយមានការប្រឹងប្រែងពីសំណាក់បេក្ខជននីមួយៗយ៉ាងស្វិតស្វាញ ព្រមទាំងមានការហ្វឹកហ្វឺនពីលោកគ្រូ អ្នកគ្រូ កីឡាផងដែរ។អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
Category: កីឡា