កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកំាង បានសហការជាមួយកាកបាទក្រហមកម្ពុជាដើម្បីបើកសិក្ខាសាលាស្តីពីការសង្រ្គោះបឋមសម្រាប់លោកគ្រូ អ្នកគ្រូ នៅសាលប្រជុំ សូវ ហុងគុយ
អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ សិក្ខាសាលានេះដើម្បីឱ្យលោកគ្រូ អ្នកគ្រូទទួលបាននូវចំណេះដឹង និងបច្ចេកទេសថ្មីៗបន្ថែមទៀតក្នុងការសង្គ្រោះបឋម ដោយមានការបង្ហាញពីអ្នកជំនាញមកពីកាកបាទក្រហមកម្ពុជា។ ពីព្រោះសង្គ្រោះបឋម អាចជួយសង្គោះជីវិតមនុស្សបានសម្រាប់លោកគ្រូ អ្នកគ្រូដែលជាអាណាព្យាបាលទី២ របស់សិស្ស ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់ជួយសង្គ្រោះមនុស្សរងគ្រោះពីហេតុការណ៍ផ្សេងៗទាំងនៅសាលា និងនៅផ្ទះជាដើម។