កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានសហការជាមួយអគ្គនាយកដ្ឋានកំាកុងត្រូសាខាផែស្ងួតចុងទីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម ធ្វើសិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់មធ្យមសិក្សា។ លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាកាំកុងត្រូចុងទីរាជធានីភ្នំពេញ មានប្រសាសន៍ថា សព្វថ្ងៃនេះផលិតផលចំណីអាហារដែលនាំចូលពីបរទេសភាគច្រើនផ្ទុកនូវសារធាតុគីមី ដូចជាសារធាតុសូដ្យូម អ៊ីដ្រូសីលហ្វីដ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហានេះ ជាពិសេសត្រូវកាត់បន្ថយបរិភោគអាហារដែលមានផ្ទុកសារធាតុគីមី និងគ្មានអនាម័យ។ លើសពីនេះនៅពេលយើងទៅទិញផលិតផលចំណីអាហារនៅលើទីផ្សារ យើងត្រូវចេះពិនិត្យមើលថាតើផលិតផលអាហារណាមានសារធាតុគីមី ហើយផលិតផលណាដែលគ្មានជាតិគីមី និងផលិតផលណាដែលមានគុណភាព ហើយផលិតផលណាដែលគ្មានគុណភាព។
Category: សិក្ខាសាលា