កាលពីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការសាលា បានរៀបចំសិក្ខាសាលាស្តី សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី៩ និងទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។ សព្វថ្ងៃនេះបញ្ហាប្រឈមនៃគ្រោះថ្នាក់ចារាចរណ៍ផ្លូវគោកមិនមែនជារឿងដែលគួរឱ្យមើលរំលង ឬជារឿងរបស់បុគ្គលណាម្នាក់ឡើយ ពោលវាគឺជាបញ្ហារបស់មនុស្សនៅទូទាំងប្រទេស ដូច្នេះហើយ សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំកម្មវិធីឡើងដើម្បីឱ្យសិស្សានុសិស្សទាំងអស់នឹងមានឱកាសសិក្សាពីភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញា គំនូសសញ្ញាលើដងផ្លូវ និងផ្លូវអាទិភាព ឬសញ្ញាហាមឃាត់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សទាំងអស់ នឹងបានចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ក៏ដូចជាចូលរួមកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដែលបណ្តាលមកពីបើកបរមិនគោរពច្បាប់ ឬជិះបញ្ច្រាសផ្លូវជាដើម។