ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀនចំសិក្ខាសាលាស្តីពីវិធីសាស្រ្តក្នុងការប្រឹក្សា និងដោះស្រាយបញ្ហារបស់សិស្សតាមបែបចិត្តសាស្រ្តជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ រាជធានីភ្នំពេញ ដោយបានអញ្ជើញលោក ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកជំនាញចិត្តសាស្រ្តមកបំភ្លឺជុំវិញចិត្តសាស្រ្តសិស្សជូនបុគ្គលិក លោកគ្រូ អ្នកគ្រូ។ លោកវាគ្មិនបានស្ងោចសរសើរ ចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានយកចិត្តទុកដាក់យ៉ាងផុសផុលលើផ្នែកចិត្តសាស្រ្តសិស្ស ព្រោះវាជាចំណុចសំខាន់មួយក្នុងការអប់រំសិស្សឱ្យមានគុណភាព។ លោកវាគ្មិនបានចែករំលែក គន្លឹះសំខាន់ៗជាច្រើនទៅដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ហើយសង្ឃឹមថាអ្នកដែលបានចូលរួមសិក្ខាសាលានេះនឹងទទួលបាននូវចេំណេះដឹងថ្មី បទពិសោធថ្មី ហើយអភិវឌ្ឍខ្លួន និងសាលារៀន អន្តរទ្វីប អាមេរិកាំងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។