កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្តីពីការបង្កើតវីដេអូគំនូរជីវចល ជូនដល់សិស្សានុសិស្ស។ សិក្ខាសាលានេះបានធ្វើបទបង្ហាញដោយសិស្សច្បងក្រុមប្រឹក្សាសិស្សក្លិបអ្នកសារព័ត៌មានដែលមានឈ្មោះដូចជា អ៊ឹង សង្ឃរា និងវាគ្មិនចូលរួមសិស្សច្បង។ ក្នុងសិក្ខាសាលានេះដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងលើគំនូរជីវចលដែលសិស្សានុសិស្សអាចមានលទ្ធភាពផ្តល់ជីវិតដល់រូបគំនូរ និងរូបចម្លាក់ឱ្យដើរតួក្នុងចលនាជីវចលនាពេលបច្ចុប្បន្នតាមរយៈបច្ចេកវិទ្យាទំនើបរួបផ្សំជាមួយសិល្បៈដើម្បីឱ្យវិស័យនេះរីកចំរើនបន្ថែមទៀត។អ្នកបង្កើតជីវចលបង្កើតស៊េរីរូបភាពជាច្រើនដែលបង្កើតជាចលនាដែលមើលឃើញនៅក្នុងខ្សែភាពយន្តពាណិជ្ជកម្មកម្មវិធីទូរទស្សន៍ និងហ្គេមវីដេអូ។ អ្នកគំនូរជីវចលប្រើកុំព្យូទ័រនិងកម្មវិធីជីវចលដើម្បីបង្កើតគំនូរជីវចល ២-D និង ៣ ឌីសម្រាប់វេបសាយវីដេអូភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយចល័ត។