សិស្សថ្នាក់ទី១២ ៣រូបនៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានប្រឡងជាប់ជាសិស្សពូកែទូទាំងរាជធានីសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ហើយបេក្ខជនទាំង៣រូបនេះបានត្រៀមខ្លួនចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនឹងប្រព្រឹត្តទៅថ្ងៃទី២២ ខែមេសា នៅវិទ្យាវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប នាពេលខាងមុខ។ សិស្សឆ្នើម៣រូបមានដូចជា យ៉ាង ស៊ុនម៉េង សិស្សពូកែអក្សរសាស្ដ្រខ្មែរ ជាប់ចំណាត់ថ្នាក់លេខ៣ យុវជន គីម ហេង សិស្សពូកែរូបវិទ្យា ជាប់ចំណាត់ថ្នាក់លេខ៥ និងយុវតី ទ្រី ម៉ូនីកា សិស្សពូកែគណិតវិទ្យា ជាប់ចំណាត់ថ្នាក់លេខ៤។
Category: ការប្រកួតប្រជែងចំណេះដឹង