កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានដឹកនាំសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ទាំងវេនព្រឹក និងរសៀល ធ្វើដំណើរទៅចុះកម្មសិក្សាលើកទី៣៩នៅកន្លែងកម្សាន្ត
សម្រាប់កុមារ នៃមជ្ឈមណ្ឌល ឃីត ស៊ីធី ដែលស្ថិតនៅអគារលេខ១៦២A មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។ ដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់តែច្បាស់ពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅកន្លែងកម្សាន្ត
សម្រាប់កុមារនៃមជ្ឈមណ្ឌល ឃីត ស៊ីធី ហើយសិស្សានុសិស្សស្គាល់ និងយល់ដឹងពីឧបករណ៍
កម្សាន្តសប្បាយៗដែលមាននៅទីនោះ ហើយជាពិសេសសិស្សានុសិស្សបានលេងកម្សាន្តជាមួយ
នឹងឧបករណ៍កម្សាន្តសប្បាយៗ និងទទួលបានអារម្មណ៍ស្រស់ថ្លា ហើយបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាត
ផ្សេងៗនៅទីនោះ។ បរិយាកាសទាំងអស់នេះធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ។