កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកគ្រូ ឃាន កក្កដា គ្រូឯកទេសជីវវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំងអគារ គួច លៀងហួរ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ ធ្វើពិសោធស្តីពីមើលកោសិការុក្ខជាតិទៅលើកោសិកាខ្ទឹមបារាំង។ អ្នកគ្រូបញ្ជ្រាបសិស្សថ្នាក់ទី១១បានយល់ច្បាស់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់ ដោយបានឃើញពិតប្រាកដដូចនូវអ្វីដែលយើងបានសិក្សា និងឱ្យគាត់ចេះពីការប្រើប្រាស់មីក្រូទស្សន៍ផងដែរ។ លទ្ធផលសិស្សធ្វើពិសោធកោសិការុក្ខជាតិខ្ទឹមបារាំងសិស្សមានជំនឿចិត្តនូវអ្វីដែលពួកគេទទួលបានការពិត និងត្រឹមត្រូវ ហើយទាំងនេះបានបញ្ជាក់ឱ្យឃើញថា សិស្សទាំងអស់មានកម្លាំងចិត្តក្នុងការសិក្សាបន្តទៀតដែរ។