កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សថ្នាក់ទី១២ ទាំងអស់ចូលរួមពិព័រណ៍​ការ​អប់រំ​​សហរដ្ឋ​អាមេរិក សម្រាប់ឆ្នាំ២០១៩ នៅសណ្ឋាគារ Great Duke ដើម្បី​ទទួល​បាន​ឱកាស​សិក្សា​នៅ​សហរដ្ឋអាមេរិក។ កម្មវិធីតាំងពិព័រណ៍​ការ​អប់រំ​​សហរដ្ឋ​អាមេរិក​ រៀបចំ​ឡើង​ដោយ​ស្ថាន​ទូត​អាមេរិក និង​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អប់រំ​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ គឺ​ជា​ឱកាស​ល្អ​បំផុត​ចំពោះ​សិស្ស​-​និស្សិត​ ដែល​មាន​បំណង​បន្ត​សិក្សា​លើ​ជំនាញ​ណា​មួយ នៅ​សហរដ្ឋ​អាមេរិក។ ការនាំសិស្សានុសិស្សចូលរួមកម្មវិធីនេះដើម្បីឱ្យសិស្សថ្នាក់ទី១២ សិក្សាស្វែងយល់ពីប្រពន្ធ  លក្ខខណ្ឌនិងដំណើរការក្នុងទទួលបានអាហារូបករណ៍ទៅសិក្សានៅ​បរទេស​ពី​អ្នក​ជំនាញ​ៗមក​ពី​គ្រឹះស្ថាន​សិក្សា និង​សាកលវិទ្យាល័យ​នានា​មក​ពី​សហរដ្ឋ​អាមេរិក​ប្រមាណ​២៥​គ្រឹះ​ស្ថាន​សិក្សា។