កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ម៉ែន ភក្តី  បានដឹលនាំសិស្សថ្នាក់ទី១២

ធ្វើពិសោធន៍នៅមុខវិជ្ជាជីវវិទ្យាលើប្រធានបទ ការបង្កើតគំរូផូស៊ីល  ជូនដល់សិស្សានុសិស្ស នៃអគារ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។

នៅក្នុងការបង្រៀននោះ អ្នកគ្រូ   បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ​មេរៀន​មក​​បង្ហាញ​ជូនសិស្សានុសិស្សឱ្យបានដឹងពីរបៀបការបង្កើតគំរូផូស៊ីល ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ​០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ ដើម្បីផ្សារភ្ជាប់​នឹង​ទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យសិស្សងាយចាប់បាននៃខ្លឹមសារ​មេរៀន​​ផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក និងអ្នកគ្រូបានសម្រេចនូវវត្ថុបំណង​មេរៀន ដោយសិស្សានុសិស្សទទួលបាននូវ​ចំណឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែម​ទៀត​​​លើ​ការ​បង្រៀនក្នុងថា្នក់។