កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ លោកគ្រូ នូ ស្រីស្រស់ ដែលបង្រៀនលើមុខវិជ្ជាគីមីវិទ្យាបានដឹកនាំសិស្សានុសិស្សធ្វើពិសោធលើប្រធានបទ អត្តសញ្ញាណអុកស៊ីសែន និងឧស្ម័នកាបូនិច ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នៅក្នុងការបង្រៀននោះ លោកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីអត្តសញ្ញាណអុកស៊ីសែន និងឧស្ម័នកាបូនិច ដែលជាវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជា០៤ក្រុម ដែលក្នុង០១ក្រុមមានសមាជិក៣ ទៅ៤នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើអត្តសញ្ញាណអុកស៊ីសែន និងឧស្ម័នកាបូនិច ដើម្បីចង់ដឹងពីប្រតិកម្មអត្តសញ្ញាណអុកស៊ីសែន និងឧស្ម័នកាបូនិច ដែលផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុ- សិស្សកំពុងសិក្សា និងដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ សិស្សានុសិស្សបានយល់ច្បាស់ពីអត្តសញ្ញាណអុកស៊ីសែន និងឧស្ម័នកាបូនិច ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានអនុវត្តពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។
Category: ផ្សេងៗ