ការប្រឡងឆមាសទី២ បានចាប់ផ្តើមនៅថ្ងៃទី០៩ដល់ថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៨ សាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន បានចាប់ផ្តើមដំណើរការប្រឡងឆមាសលើកទី២ សម្រាប់ សិស្សានុសិស្សថ្នាក់០៩។ ការប្រឡងឆមាសទី២ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ ហើយខាងលើនេះជាកម្រងរូបភាពកំឡុងពេលប្រឡងឆមាសទី២។
Category: ផ្សេងៗ