កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ អ៊ាក គានីគ្រូបង្រៀនថ្នាក់ក្រោមមត្តេយ្យសិក្សា៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំសកម្មភាពក្រៅថ្នាក់ដោយនិទានរឿង ឱ្យសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា៣ស្តាប់។ ការនិទានរឿនឱ្យសិស្សស្តាប់ក្នុងគោលបំណងឱ្យសិស្សចេះនិយាយពាក្យថ្មីៗ និងយល់ពាក្យថ្មីនោះ ជួយឱ្យកុមារផ្តោតអារម្មណ៍ស្តាប់ ចេះឆ្ងល់លើសាច់រឿងដែលកុមារមិនដែលលឺពីមុនមក នៅពេលគ្រូពន្យល់ពីសាច់រឿងកុមារកាន់តែប្រឹងស្តាប់អ្នកគ្រូនិទានរឿន ជួយកុមារឱ្យមានការចងចំាល្អ ម្យ៉ាងទៀតជួយឱ្យកុមារយល់ពីគុណធម៌ និងវប្បធម៌ក្នុងសាច់រឿងហើយបណ្តុះគំនិតកុមារឱ្យក្លាហានក្នុងការសួរសំណួរទៅអ្នកគ្រូ។ ដូច្នេះហើយ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងមានសកម្មភាពក្រៅថ្នាក់ទៅតាមកម្រិតសិក្សារបស់សិស្សានុសិស្ស។