កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ លោកគ្រូ លី កង បានដឹកនាំសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាម៉ៅសេទុង ធ្វើពិសោធន៍ស្តីអំពី ការពិនិត្យមើលអំប្រ៊ីយ៉ុងរបស់បក្សី លើមុខវិជ្ជាជីវវិទ្យា ដើម្បីរកមើលអ៊ំប្រ៊ីយ៉ុងរបស់បក្សីក្នុងការផ្សារភ្ជាប់ទ្រឹស្ដីជាមួយនឹងការអនុវត្តជាក់ស្ដែង។ ការពិសោធន៍នេះ ធ្វើឡើងក្នុងគោលបំណងចង្អុលបង្ហាញដល់សិស្សឱ្យបានឃើញជាក់ស្ដែងអំពីលក្ខណៈខុសគ្នារវាងការលូតលាស់របស់អ៊ំប្រ៊ីយ៉ុងបក្សី និងស៊ុតអត់ទាន់បង្កកំណើត ហើយសិស្សយល់កាន់តែច្បាស់ពីស៊ុត ដែលមិនទាន់បង្កកំណើត ខណៈយើងគោះចេញមកខាងក្រៅ ព្រោះថាស៊ុតបង្កកំណើត និងស៊ុតមិនទាន់បង្កកំណើត គឺមានលក្ខណៈផ្សេងគ្នា។ពីព្រោះ ស៊ុតដែលមិនទាន់បង្កកំណើត គឺផ្នែកខាងក្នុងមានណៃយោតូចមួយ ហើយមានពណ៌លឿងសុទ្ធ និងពណ៌ស សុទ្ធ ព្រមទាំងមានរន្ធបន្ទប់ខ្យល់របស់វាផងដែរ។ ចំពោះស៊ុតដែលបង្កកំណើត គឺមានអ៊ំប្រ៊ីយ៉ុង និងពណ៌លឿងសុទ្ធ នឹងសសុទ្ធដែរ តែមានសរសៃឈាមនៅក្នុងអ៊ំប្រ៊ីយ៉ុងដែលកំពុងលូតលាស់ បង្កើតបានជាបក្សី។សិស្សធ្វើពិសោធន៍នេះ សិស្សមិនត្រឹមទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីៗប៉ុណ្ណោះទេ តែថែមទាំងដឹងពីការបន្តពូជរបស់បក្សី ការលូតលាស់របស់បក្សី និងអ៊ំប្រ៊ីយ៉ុង ជាដើម។
Category: ផ្សេងៗ