កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ តាន់ ថានី គ្រូបង្រៀនជីវវិទ្យាបានបង្រៀនពិសោធលើមុខវិជ្ជាជីវវិទ្យាលើប្រធានការសង្កេតមើលផ្ការបស់រុក្ខជាតិ និងខួរក្បាលថនិកសត្វជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៅបន្ទប់ពិសោធ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យចេះសង្កេតមើលផ្ការរបស់រុក្ខជាតិ និងខួរក្បាលថនិកសត្វ តាមវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើផ្ការបស់រុក្ខជាតិ និងខួរក្បាលថនិកសត្វ ផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សាភ្ជាប់នឹកការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀននេះ ហើយការពិសោធបាន ចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបាន សិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។
Category: ផ្សេងៗ