កាលពីថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ សិស្សថ្នាក់ទី៧ ធ្វើពិសោធលើមុខវិជ្ជា គីមីវិទ្យា អំពីអត្តសញ្ញាណឧស្ម័នអុកស៊ីសែន និងកាបូនឌីអុកស៊ីត ដោយដឹកនាំដោយលោកគ្រូ នូ ស្រីស្រស់ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាម៉ៅសេទុង។ ការពិសោធនេះអាចដំណើរការទៅបាន គឺត្រូវមានសម្ភារៈមួយចំនួនដូចជា កែវបាឡុង ទឹកអុកស៊ីសែន ម្ស៉ៅម៉ង់កាណែស ឌីអុកស៊ីត ធូប និងដែកកេះជាដើម។ ក្រោយការពិសោធអាចឱ្យសិស្សទាំងអស់សង្កេតឃើញថា អុកស៊ីសែន ជាឧស្ម័នការពារចំហេះ ហើយវាអាចធ្វើឱ្យរងើកភ្លើងធូបឆេះច្រាលឡើង។ មួយវិញទៀត ឧស្ម័នកាបូនឌីអុកស៊ីត ប្រែទឹកកំបោរពីថ្លាទៅល្អក់ បន្ទាប់ពីបញ្ចូលខ្យល់អុកស៊ីសែនរួច។ បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំលម្អិតពីទ្រឹស្តីពិសោធរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ទៅ០៥នាក់។ បន្ទាប់មក សិស្សានុសិស្សតាមក្រុមនីមួយៗក៏បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។
Category: អនុវិទ្យាល័យ