កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ លោកគ្រូ នូ ស្រីស្រស់ បាននាំសិស្សថ្នាក់ទី៧ នៃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ធ្វើពិសោធស្តីអំពីការធ្វើឥន្ទធនូប្រាំមួយពណ៌ លើមុខវិជ្ជាគីមីវិទ្យា នៅបន្ទប់ពិសោធ។ ការពិសោធនេះធ្វើឡើង ដើម្បីឱ្យសិស្សានុសិស្សស្វែងយល់ពីដង់ស៊ីតេនៃអង្គធាតុរាវ។ សិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង រៀនទាំងទ្រឹស្តីមេរៀន និងអនុវត្តជាក់ស្តែងតាមរយៈសិស្សធ្វើពិសោធផ្ទាល់ពីព្រោះការពិសោធសិស្សអាចឃើញពិតប្រាកដ។ ដូចករណីពិសោធអង្គធាតុរាវមានដង់ស៊ីតេធំស្ថិតនៅស្រទាប់ខាងក្រោម និងអង្គធាតុមានដង់ស៊ីតេតូចស្ថិតនៅស្រទាប់ខាងលើដែលរួមមានពណ៌ទាំង៦។ ការពិសោធនេះ សិស្សានុសិស្សជឿជាក់កាន់តែច្បាស់ទៅលើទ្រឹស្តីនៃមេរៀនដែលបានសិក្សាកន្លងមក។
Categories: ផ្សេងៗ, អនុវិទ្យាល័យ