កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ លោកគ្រូសិទ្ធិ ស៊ិនរ័ត្ន បានដឹកនាំសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ធ្វើតេស្ដសង្កេត «កម្លាងប៉ះ កម្លំាងពីចំងាយ និងកម្លាំងកកិត» លើមុខវិជ្ជារូបវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលនាំឱ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំក្នុងការប្រើប្រាស់នឹងជីវភាពរស់នៅ។ ម្យ៉ាងទៀតការពិសោធនេះសិស្សអាចរកឃើញកម្លាំងប៉ះ កម្លាំងពីចម្ងាយ កម្លាំងកកិត និងអាំងតង់ស៊ីតេរបស់វា បន្ទាប់ពីសិស្សបានរៀនទ្រឹស្ដីនៅក្នុងថ្នាក់រួចមក។ លើសពីនេះអាចឱ្យសិស្សានុសិស្សងាយចងចាំបានល្អ ចេះសហការគ្នា រួមគ្នាធ្វើការងារជាក្រុម និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃ។
Category: អនុវិទ្យាល័យ