កាលពីថ្ងៃ០៨ ខែកក្កដា ឆ្នំា២០១៩ កន្លងទៅនេះ អ្នកគ្រូ ឃាន កក្កដា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បាននាំសិស្សថ្នាក់ទី១១ ធ្វើពិសោធអំពី សង្កេតមើលសាច់ដុំកង្កែប លើមុខវិជ្ជាជីវវិទ្យា។ គោលបំណងពិសោធនេះ ដើម្បីឱ្យសិស្សកាន់តែយល់ឱ្យច្បាស់ពីតួនាទី មុខងារ និងទីតាំងពិតប្រាកដនៃបណ្ដុំសរីរាង្គសាច់ដុំសារពាង្គកាយផ្សេងៗ របស់សត្វកង្កែប។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែនាំសិស្សគ្រប់កម្រិតរៀនទ្រឹស្តីផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងតាមរយៈធ្វើពិសោធជាក់ស្តែងពិតជាមានសារៈសំខាន់ចំពោះសិស្សានុសិស្ស ព្រោះមិនមែនត្រឹមតែដឹងតាមតែទ្រឹស្តីមួយផ្នែកទេ ជាមួយនឹងគ្នានេះការអនុវត្តជាក់ស្តែង សិស្សអាចឈ្លេចចេញរាល់ចង្ងល់ទាំងឡាយដែលបានបង្ហាញតាមរយៈទ្រឹស្តី ហើយចុងបញ្ចប់ នឹងបានឃើញពិតប្រាកដមែន។ នៅពេលសិស្សធ្វើពិសោធជាក់ស្តែងតែងតែមានសំណួរជាច្រើនសួរទៅកាន់អ្នកគ្រូ ហើយអ្នកគ្រូក៏បានឆ្លើយរាល់ចម្ងល់ ឬសំណួរទាំងនោះយ៉ាងក្បោះក្បាយដូចក្នុងករណីផ្ទៀងផ្ទាត់មើលថា តើវាមានពិតប្រាកដដែរឬទ? ជាងនេះទៅទៀត បន្ទាប់ពីពិសោធហើយ យើងអាចឃើញស្បែកកង្កែប សរសៃដែលពាក់ព័ន្ធតាំងពីចុងជើងដល់ក្បាល ហើយបានដឹងសរីរាង្គដែលខុសពីមនុស្ស នឹងសត្វផ្សេងៗទៀត។ សកម្មភាពសិស្សធ្វើពិសោធសង្កេតមើលសាច់ដុំកង្កែប
Category: ផ្សេងៗ