ជារៀងរាល់ថ្ងៃសៅរ៍ សិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) តែងតែហាត់រៀនជំនាញផ្សេងៗ និងប្រភេទកីឡាដែលខ្លួនស្រឡាញ់។ ជាក់ស្តែងកាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមសិស្សថ្នាក់ទី៤ និងទី៥ បានរៀនវិធីហែលទឹកយ៉ាងសប្បាយជាមួយលោកគ្រូ និងអ្នកគ្រូ នៅក្លិប លីឡា។ កីឡាហែលទឹកជាប្រភេទកីឡាអត្តពលកម្ម ហើយការហែលទឹកក៏ជាលំហាត់ប្រាណមួយ ផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងសម្រស់ដែលស្រដៀងនឹងលំហាត់ប្រាណផ្សេងទៀត ដែលនិយមអនុវត្តន៍នៅលើគោក ដូចជាការការរត់ ការដើរញាប់ ការធាក់កង់ និងមានលំ ហាត់ប្រាណ ផ្សេងៗទៀតជាច្រើន។
Category: កីឡា