សូមគោរពអបអរសាទរជូនចំពោះ
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
ក្នុងឱកាស ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា”
កន្លងមក អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការចែករំលែកចំណេះដឹង ការអប់រំ សុខភាព បទពិសោធន៍ និងការងារសប្បុរសធម៌នានាយ៉ាងច្រើន។
យើងខ្ញុំទាំងអស់ជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមបួងសួងគោរពជូនពរ អ្នកឧកញ៉ា ជួបតែសុភមង្គល វិបុលសុខ និងជោគជ័យក្នុងការងារជានិច្ចនិរន្តរ៍។
អបអរសាទរ និងគោរពជូនពរពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១