សេវាសុវត្ថិភាពបរិវេណសាលា និងសាធារណៈ

សេវាសុវត្ថិភាពសាលា និងសាធារណៈនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ ពង្រឹងវិន័យ ថែរក្សាបរិស្ថាន និងការពារសុវត្ថិភាពជូន ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស អ្នកអាណាព្យាបាល និងសហគមន៍ប្រកបដោយភាព កក់ក្តៅ និងទំនុកចិត្តខ្ពស់។

សេវាសុវត្ថិភាពសាលា និងសាធារណៈរួមមាន៖
  • សុវត្ថិភាពបុគ្គលគ្រប់រូបនៅក្នុងស្ថាប័ន
  • សុវត្ថិភាពប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ
  • ប្រព័ន្ធសុវត្ថិភាពទូទៅសម្រាប់កម្មវិធីផ្សេងៗដែលរៀបចំដោយក្រុមហ៊ុន
  • សុវត្ថិភាពអគារ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ២៤ម៉ោង និង៣៦៥ថ្ងៃ
  • វាយតម្លៃប្រព័ន្ធសុវត្ថិភាព
  • សណ្តាប់ធ្នាប់ និងចរាចរណ៍ជុំវិញបរិវេណសាលា
  • សុវត្ថិភាពពេលសិស្សានុសិស្សចុះកម្មសិក្សា
  • ទប់ស្កាត់រាល់សកម្មភាពដែលផ្ទុយនឹងក្រមសីលធម៌គ្រប់រូបភាព
  • សុវត្ថិភាពកន្លែងធ្វើការ
  • សុវត្ថិភាពកុមារ និងកន្លែងក្មេងលេង
  • សុវត្ថិភាពសេវារថយន្តសាលា
  • ទប់ស្កាត់ និងការពារអំពើចោរកម្មគ្រប់រូបភាព
  • ទប់ស្កាត់ ការបង្កឱ្យមានអំពើហិង្សាគ្រប់រូបភាព
  • ទប់ស្កាត់ក្រុមបងធំ បងតូច ក្នុងបរិវេណសាលា
  • សកម្មភាពលួចវាយប្រហារគ្រប់រូបភាព
  • ជម្លោះគ្រប់រូបភាពជុំវិញបរិវណសាលា
  • សកម្មភាពសេពគ្រឿងញៀន និងការជូញដូរគ្រឿងញៀនក្នុងបរិវេណសាលា
  • ការបៀតបៀនកេរ្តិ៍ខ្មាស់គ្រប់រូភាពក្នុងបរិវេណសាលា
  • សំណង់អគារ ឬឧបករណ៍ដែលងាយបាក់ធ្លាក់គ្រប់រូបភាព
  • ការបង្កឱ្យមានគ្រោះថ្នាក់ដល់សិស្ស និងបុគ្គលិកគ្រប់រូបភាព
  • អគ្គីភ័យ និងប្រព័ន្ធសង្រ្គោះពេលមានអគ្គីភ័យ បំពង់ពន្លត់ និងទុយោទឹកពន្លត់អគ្គីភ័យ
  • ដំណើរការប្រព័ន្ធប្រកាសអាសន្នពេលមានផ្សែង ឬអគ្គីភ័យ (Alarm Detector)
  • ប្រព័ន្ធប្រកាសអាសន្នពេលជណ្តើរយន្តមានបញ្ហា
  • ប្រព័ន្ធសុវត្ថិភាពពេលជណ្តើរយន្តមានបញ្ហា
  • ប្រព័ន្ធសុវត្ថិភាពពេលដាច់អគ្គិសនី (Emergency Light)
  • ប៉ារ៉ែតភ្លើង និងកុងតាក់ភ្លើងតាមអគារ
  • សម្ភារដែលផុតកំណត់កាលប្រើប្រាស់
  • ទប់ស្កាត់ការនាំចូលអាវុធ និងជាតិផ្ទុះគ្រប់ប្រភេទ
  • ទប់ស្កាត់ជនមិនស្គាល់មុខ ឬជនដែលគួរឱ្យសង្ស័យ
  • ត្រួតពិនិត្យអាហារ និងភេសជ្ជៈនំាចូលពីមជ្ឈដ្ឋានខាងក្រៅ