នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកបានចូលរួមខួបគម្រប់១៧ឆ្នាំ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ នាឱកាសខួបគម្រប់១៧ឆ្នាំនេះ បុគ្គលិកនៃស្ថាប័នអប់រំឯកជនដ៏ឈានមុខគេនៅកម្ពុជាមួយនេះ បាននាំគ្នាថតរូបអនុស្សាវរីយ៍ដោយពាក់អាវយឺតខួបគម្រប់១៧ឆ្នាំដើម្បីបង្ហាញពីភក្ដីភាព ក៏ដូចជាដើម្បីចូលរួមអបអរសាទរខួបគម្រប់១៧ឆ្នាំ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។