កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង ទាំងបីសាខា បានប្រារឰកម្មវិធីការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៥ ថ្នាក់ទី៧ ដល់ទី១២ តាមសាខារៀងៗខ្លួន វគ្គជម្រុះទី១ និងទី២ ហើយអ្នកជាប់វគ្គទី២ ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជនមកទាំងបីសាខាបានប្រកួតប្រជែងគ្នាដើម្បីស្វែងរកបេក្ខជនលេខ១ លេខ២ និងលេខ៣។ នៅក្នុងវគ្គជម្រុះនីមួយៗមានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូមុខវិជ្ជាភាសាខ្មែរ។
- ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ការប្រកួតវគ្គជម្រុះជុំទី២។
- ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។