ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របង្រៀនសៀវភៅសិក្សាគោលសម្រាប់មុខវិជ្ជាអប់រំសុខភាព

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា និងឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា ដឹកនាំលោកគ្រូ អ្នកគ្រូដែលជាគ្រូឧទេសនៃក្រសួងអប់រំ យុវជន និងកីឡា បើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របង្រៀនសៀវភៅសិក្សាគោលសម្រាប់មុខវិជ្ជាអប់រំសុខភាព ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០២៤ ជូនដល់សិក្ខាកាមដែលជាលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណជា២០០នាក់ និងទទួលយកសៀវភៅអប់រំសុខភាពចំនួន ១៤ ០០០ក្បាល ដែលឧបត្ថម្ភដោយក្រុមហ៊ុន ម៉េងលី ជេ. គួច ជូនក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល៕

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

https://www.facebook.com/ais.mjqeducation/