អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទៈ "ឧបករណ៍បញ្ញាសិប្បនិមិ្មត (AI) ទាំងបួនដែលឥតគិតថ្លៃសម្រាប់ប្រើប្រាស់ក្នុងការសិក្សា”
អត្ថបទដកស្រង់ដោយ : ប៉ាន សុចិត្រា
#MJQE #AmericanInterconSchool
បញ្ញាសិប្បនិមិ្មត (AI) មានការរីកចម្រើនគួរកត់សម្គាល់។ មនុស្សជាច្រើនបារម្ភថាបញ្ញាសិប្បនិមិ្មត (AI) អាចប៉ះពាល់ដល់វិស័យអប់រំតាមរយៈការបន្លំផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នក សិក្សា និងអ្នកប្រើប្រាស់ប្រើវាបានត្រឹមត្រូវ វាពិតជាជួយសិស្ស និស្សិតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការ សិក្សារបស់ពួកគេ។ ឧបករណ៍បញ្ញាសិប្បនិមិ្មតទាំងនោះជួយសម្រួលដល់ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូក្នុងការជួយកូនៗ និងសិស្សានុសិស្សដែលមានកិច្ចការសាលាផ្សេងៗផងដែរ។ គន្លឹះក្នុងការប្រើបញ្ញាសិប្បនិមិ្មត (AI) ប្រកបដោយប្រសិទ្ធភាពសម្រាប់ការងារសាលា គឺជ្រើសរើសឧបករណ៍ឱ្យបានត្រឹមត្រូវ តាមតម្រូវការរបស់អ្នកសិក្សា។ ខាងក្រោមនេះ គឺជាឧបករណ៍មួយចំនួនដែលអាចជួយសម្រួលក្នុង ការសិក្សា៖
១. ChatGPT :
ChatGPT បានបង្កើតឡើងនៅកំពូលតារាងដោយសារការប្រើប្រាស់ដ៏មានសក្តានុពលរបស់វា ដែលអាច ធ្វើឱ្យប្រសើរឡើងក្នុងដំណើរការនៃការសិក្សារបស់សិស្សានុសិស្ស។ ChatGPT ជាប្រភពរុករកព័ត៌មាន អំពីព្រឹត្តិការណ៍ និងគេហទំព័របថ្មីៗទាំងអស់លើប្រព័ន្ធអ៊ិនធឺណែត។ វាអាចធ្វើអ្វីគ្រប់យ៉ាងដូចដែល Google អាចធ្វើបានដែរ ប៉ុន្តែលទ្ធផលដែលយើងទទួលបានឆ្លើយតបនឹងអ្វីដែលអ្នកកំពុងស្វែងរកបាន ល្អជាងGoogle។ បច្ចេកវិទ្យានេះ ផ្តល់ឱ្យនូវការឆ្លើយតបដែលងាយមើលស្រួលយល់។ វាអាចជួយក្នុង ការសង្ខេបឯកសារ សម្រាយអត្ថបទ សម្រួលអត្ថបទសៀវភៅសិក្សា និងអ្វីៗជាច្រើនទៀតក្នុងការ សិក្សា។ ChatGPT មានសមត្ថភាពសរសេរ សរសេរកូដ និងគណិតវិទ្យាកម្រិតខ្ពស់ដែលត្រូវបានគេ ស្គាល់ថា ធ្វើឱ្យវាក្លាយជាជំនួយការដ៏ល្អសម្រាប់ស្ទើរតែគ្រប់មុខវិជ្ជា រួមបញ្ចូលទាំងសរសេរ និងកែ សម្រួលអត្ថបទ ដោះស្រាយ និងពន្យល់បញ្ហាគណិតវិទ្យាជាដើម។
២. Quizlet :
Quizlet ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើឱ្យការសិក្សាដែលរួមបញ្ចូលពាក្យ និងនិយមន័យ ដែលសិស្សអាចប្រើសម្រាប់លំហាត់ និងការអនុវត្តផ្សេងៗក្នុងថ្នាក់ និងនៅផ្ទះមានដូចជា កាត់រូបភាព លំហាត់ផ្គូផ្គង និងលំហាត់សម្បូរបែបជាច្រើនទៀត។ ឧបករណ៍ AI នេះអាចជួយអ្នកសិក្សា និងលោកគ្រូ អ្នកគ្រូអាចបង្កើតឧបករណ៍ដ៏មានអត្ថប្រយោជន៍សម្រាប់ការបង្រៀន និងការរៀន។ អ្វីដែលគ្រូ ឬសិស្ស ត្រូវធ្វើ គឺបញ្ចូលទិន្នន័យដែលចង់ប្រើប្រាស់ មិនថាក្នុងទម្រង់ជា PDF រូបភាព ឬឯកសារ Quizlet នឹងបង្កើតឧបករណ៍សិក្សាដោយស្វ័យប្រវត្តិ ដែលអាចឱ្យលោកគ្រូ អ្នកគ្រូប្រើប្រាស់ក្នុងការបង្រៀន របស់ពួកគាត់។ សិស្សានុសិស្សក៏អាចរកមើលឯកសារសិក្សារាប់លានដែលបង្កើតឡើង ដោយអ្នក ប្រើប្រាស់ផ្សេងទៀតផងដែរ។ ថ្មីៗនេះ Quizlet បានបន្ថែមមុខងារពីរដែលលោកគ្រូ អ្នកគ្រូអាចបង្កើត នូវមាតិការល្អៗសម្រាប់ប្រើប្រាស់ក្នុងថ្នាក់រៀនរបស់ពួកគាត់ក្នុងទម្រង់ជាល្បែងសិក្សា និងលំហាត់ខ្លីៗជាច្រើនប្រភេទ។
៣. Grammarly :
Grammarly ជាឧបករណ៍បញ្ញាសិប្បនិមិ្មត (AI) ដែលសម្រួលក្នុងការសរសេរឱ្យមានភាពកាន់ តែងាយស្រួល។ Grammarly នឹងស្កេនអត្ថបទរបស់អ្នក រកឃើញកំហុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍។ វាក៏អាចផ្តល់នូវការកែសម្រួលអំពីពាក្យពេចន៍ក្នុងអត្ថបទ ផ្តល់យោបល់ក្នុងការសរសេរដោយសម្រួល អត្ថបទឱ្យកាន់តែសង្ខេប និងបន្ថែមព័ត៌មានឱ្យកាន់តែលម្អិត។ ឧបករណ៍នេះអាចជួយឱ្យការងារកាន់តែល្អជាងមុន ប៉ុន្តែក៏ជាឱកាសដើម្បីទទួលបានគំនិតបន្ថែមពីការណែនាំរបស់វាផងដែរ។
៤. Quizizz :
Quizizz វេទិកាសិក្សាដែលផ្តល់នូវឧបករណ៍ជាច្រើនដើម្បីធ្វើឱ្យថ្នាក់រៀនមានភាពសប្បាយរីករាយ និងមានភាពសកម្ម។ សម្រាប់លោកគ្រូ អ្នកគ្រូ ពួកគាត់អាចបង្កើតលំហាត់សម្រាប់វាយតម្លៃការសិក្សារបស់សិស្សបែបជាល្បែង កិច្ចការផ្ទះផ្ទាល់ និងពីចម្ងាយដោយប្រើប្រាស់ឧបករណ៍ឌីជីថល។ វាក៏មានមុខងារមួយចំនួនដែលអាចឱ្យលោកគ្រូ អ្នកគ្រូសន្សំពេលវេលា និងអាចជួយសម្របសម្រួលការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាពទៀតផង។ លក្ខណៈពិសេសមួយចំនួនរបស់ Quizizz មានដូចជា កម្មវិធីនិពន្ធសំណួរ និងមេរៀន, Quizizz AI, បណ្ណាល័យ Quizizz និងមុខងារពិសេសជាច្រើនទៀត។
ឧបករណ៍បញ្ញាសិប្បនិមិ្មតទាំងនេះ ពិតជាអាចជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការសម្រួលការសិក្សា និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ប៉ុន្តែវាក៏ទាមទារឱ្យអ្នកប្រើប្រាស់យល់ពីវត្ថុបំណងរបស់ឧបករណ៍នីមួយៗដើម្បីប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ពោលគឺប្រើប្រកបដោយភាពឆ្លាតវៃ។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖