ថ្នាក់ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀនអន្តរទ្វីបអាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម៖
  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញដល់ការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ និងការត្រាប់តាម ដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និង ភាសាអង់គ្លេស។
សិក្សាលើមុខវិជ្ជា៖

០១បុរេសំណេរ

០២ចម្រៀង

០៣គំនូរ

០៤បំណិនជីវិត

០៥រឿងនិទាន

០៦បុរេគណិត

០៧ល្បែងបុរេគណិត

០៨កសាង

០៩អប់រំកាយ

១០ភាសាអង់គ្លេស

១១សោតទស្សន៍

១២ទស្សនាសង្កេត

១៣ល្បែងបុរេសំណេរ

១៤អនាម័យខ្លួនប្រាណ

១៥អនាម័យមាត់ធ្មេញ

១៦កីឡា

១៧និងល្បែងសិក្សាកម្សាន្តសប្បាយ…។