ការប្រកួតចំណេះដឹង ភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច វគ្គផ្តាច់ព្រ័ត្រ
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹង ភូមិសាស្រ្តជាតិ ម៉េងលី ជេ. គូច លើកទី៧ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ការប្រកួតនេះបានជ្រើសរើសបេក្ខជនដែលឆ្លងកាត់វគ្គជម្រុះទី២ដើម្បីប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញបេក្ខជន ដែលមានសមត្ថភាពខ្ពស់ លើចំណេះដឹងភូមិសាស្ត្រជាតិ លើកទី៧ ចំនួន៣រូប ជាប់ជាជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងឆ្នាំសិក្សា២០១៨-២០១៩។ បេក្ខជន ដែលឆ្លងផុតដល់វគ្គផ្ដាច់ព្រ័ត្រ និងជាប់ជ័យលាភី ក្នុងការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច ទាំង៣រូបនោះ គឺលេខ១ បានទៅយុវតី ស៊ីម សេនឌី ជាសិស្សមកពីសាលារៀន AIS សាខាចាក់អង្រែ។ លេខ២ បានទៅលើយុវជន សារិន ណាឌីន និងលេខ៣…